សម្តេចមហាបវរធិបតី ថ្លែងថាក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺសម្តេចត្រូវគិតគូរចំពោះ ផលប្រយោជន៍របស់ប្រជាជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺសម្តេចត្រូវគិតគូរចំពោះផលប្រយោជន៍របស់ប្រជាជន។
ក្នុងពេលអញ្ជើញសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក គណបក្សប្រជាជនកម្ពុជា តែងតែមានមុខជួយប្រជាពលរដ្ឋ ។