នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្កើតកុងស៊ុលខ្មែរ ប្រចាំនៅភាគខាងត្បូងប្រទេសថៃ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យបង្កើតកុងស៊ុលកម្ពុជា ប្រចាំនៅភាគខាងត្បូងប្រទេសថៃ ដើម្បីត្រៀមជួយអន្តរាគមន៍ដោះស្រាយបញ្ហានានា ជូនពលករខ្មែរនៅទីនោះ ។
នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពេលដែល អញ្ជើញសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី និយោជិក នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។