ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត២មុឺននាក់ នៅស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន០៣, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន០៧, ដេរស្បែកជើងចំនួន០២, បោះពុម្ពលើសម្លៀកបំពាក់ចំនួន០១ និងផលិតគ្រឿងអេឡិចត្រូនិចចំនួន០១ ៕