**ក្រសួងមហាផ្ទៃ ចេញប្រកាសអន្ដរក្រសួងស្ដីពី ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ដ្រស្ដីពី ការបង្កើតចំនួនស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការចូលរួមកាត់បន្ថយការប្រើប្រាស់ និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព កិត្តិយស និងគុណភាពបរិស្ថានរបស់កម្ពុជា និងភពផែនដីរបស់យើងគ្រប់គ្នា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យឯកអគ្គរាជទូតអ៊ីរ៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អ៊ីរ៉ង់**អ៊ីស្រាអែល ប្រកាសបដិសេធដែលថា ក្រុមហាម៉ាស់បានយល់ព្រមលើសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលស្នើឡើដោយអ្នកសម្រុះសម្រួលកាតា**រដ្ឋមន្រ្តី ឈាង រ៉ា៖ សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

ឯកឧត្ដម ហ្សង់-ហ្វ្រង់ស័រ តាន់៖ ជោគជ័យ ៣ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំហានដំបូងលើឆាកអន្តរជាតិ នៅហ្សាការតា

ភ្នំពេញ៖ ឯកឧត្ដម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើង ពីភាពជោគជ័យ៣ចំណុចសំខាន់ៗ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំហានដំបូងលើឆាកអន្តរជាតិ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្ដម ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងដូចតខាងក្រោម៖

១៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបិទបញ្ចប់ កាលពីយប់ថ្ងៃទី៧កញ្ញា ម្សិលម្ង៉ៃ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងរយៈពេល ៤ថ្ងៃពេញ (ពី៤ដល់៧កញ្ញា) សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមយ៉ាងស្វិតស្វាញក្នុងជំនួបកំពូល (ក្របខណ្ឌអាស៊ាន), ជំនួបកំពូលទ្វេភាគី (ដោយឡែកពីក្របខណ្ឌអាស៊ាន) ព្រមទាំងកិច្ចប្រជុំផ្សេងៗដទៃទៀត សរុបទាំងអស់ជាង៣០។ ជារួម សម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចាប់ដៃ ជួបជាផ្លូវការឬក្រៅផ្លូវការ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងមេដឹកនាំកំពូលៗ នៃបណ្តាស្ថាប័នតំបន់និងអន្តរជាតិផ្សេងៗ សរុបទាំងអស់មិនតិចជាង២០នាក់នោះទេ ដែលមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក ពីអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, កាណាដា, អូស្ត្រាលី, និងនូវែលសេឡង់…។ ទាំងអស់នេះស្តែងឱ្យឃើញប្រកែកមិនបាននូវជោគជ័យផ្នែកការទូតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសបេសកកម្មលើកទីមួយបង្អស់របស់សម្តេច លើឆាកអន្តរជាតិ ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ក្រោយពី សម្តេច ទទួលបានតំណែងដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាមួយនេះ កាលពីថ្ងៃទី២២ សីហា កន្លងទៅ។

២៖ ជោគជ័យផ្នែកការទូតនេះ ក្លាយជាជោគជ័យនយោបាយ, ពិសេសចាប់ពីពេលដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តើមថ្លែងសុន្ទរកថា (លើកទីមួយក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី៤កញ្ញា) និងបន្តថ្លែងសុន្ទរកថាជាហូរហែ នាថ្ងៃបន្តបន្ទាប់។ ហេតុអ្វី? ពីព្រោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារសំខាន់មួយទៅកាន់ថ្នាក់ដឹកនាំបរទេសទាំងជាង២០នាក់ដែលមានវត្តមាននៅទីក្រុងហ្សាការតា ថា សន្តិភាពនិងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក ។ ជាការពិត សារមួយនេះមានលក្ខណៈសាមញ្ញ ប៉ុន្តែ ពោរពេញទៅដោយអត្ថន័យ សម្រាប់បណ្តាប្រទេសតូចនិងនៅខ្សត់ខ្សោយក្នុងលោក ដូចប្រទេសកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់សោកនាដកម្មមួយពាន់ជំពូក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន ម៉ាណែត ថ្លែងហើយថ្លែងទៀតថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាពទេនោះ។ គឺសារនយោបាយនេះហើយ(មេរៀនដកស្រង់ចេញពីប្រវត្តិសាស្ត្រនៃកម្ពុជាដ៏អភ័ព្វរបស់យើង) ដែលបណ្តាប្រទេសជាច្រើនក្នុងតំបន់និងក្នុងលោកចង់ឮ ខណៈដែលវិបត្តិនៅមីយ៉ាន់ម៉ា និង សង្គ្រាមនៅអ៊ុយក្រែន នៅបន្តអូសបន្លាយ និង ខណៈដែលនៅអាស៊ី-ប៉ាស៊ីហ្វិក ស្ថានភាពភូមិសាស្ត្រនយោបាយមានលក្ខណៈកាន់តែតានតឹងឡើងជាលំដាប់។

៣៖ បន្ថែមពីលើជោគជ័យការទូត និងជោគជ័យនយោបាយ មានជោគជ័យសេដ្ឋកិច្ចដែលគួរតែត្រូវលើកឡើង។ ក្នុងអំឡុងពេល៤ថ្ងៃពេញ នៅទីក្រុងហ្សាការតា សម្តេចធិបតី ហ៊ុន មាណែត ប្រឹងប្រែងណាស់ (ពិសេសក្នុងក្របខណ្ឌនៃជំនួបទ្វេភាគី) ប្រឹងប្រែងស្វែងរកប្រយោជន៍សេដ្ឋកិច្ចជូនកម្ពុជា។ ជាក់ស្តែង ពីឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានការប្តេជ្ញា ថា នឹងនាំចូលអង្ករខ្មែរឱ្យបាន២៥០,០០០ តោនក្នុងមួយឆ្នាំ ហើយនឹងផ្គត់ផ្គង់ជីព្រមទាំងការបណ្តុះបណ្តាលដល់កសិករខ្មែរ។ ជាក់ស្តែងដូចគ្នា កម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយហ្វីលីពីន ដើម្បីអភិវឌ្ឍក្នុងភាពជាដៃគូ វិស័យកសិកម្ម និងវិស័យសហគ្រាសតូចនិងមធ្យម។ មិនតែប៉ុណ្ណោះ ហ្វីលីពីន សន្យាថានឹងសិក្សាលទ្ធភាពនៃការបង្កើតនិងបង្កើនជើងហោះហើរផ្លូវត្រង់ ពីទីក្រុងទេសចរណ៍របស់ខ្លួនឆ្ពោះមកកាន់សៀមរាប។ រីឯកូរ៉េខាងត្បូងនិងម៉ាឡេស៊ីវិញ យល់ព្រមជាគោលការណ៍ក្នុងការបង្កើនកូតាពលករខ្មែរ និងក្នុងការចាត់វិធានការបន្ថែមដើម្បីពង្រឹងកិច្ចគាំពាពលករខ្មែរដែលរស់និងធ្វើការនៅក្នុងប្រទេសរបស់ពួកគេ។

អត្ថបទដែលជាប់ទាក់ទង