ឯកឧត្តម សុខ លូ និងលោកជំទាវ ប្រគេនទ័យទាន គ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់នៅវត្តឯករង្សី ស្ថិតនៅស្រុកឯកភ្នំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញប្រគេនទ័យទាន គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យមួយចំនួនដល់ព្រះសង្ឃដែលគង់នៅវត្តឯករង្សី ស្ថិតនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
នៅថ្ងៃដដែលឯកឧត្តម និងលោកជំទាវបានបន្តអញ្ជើញសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនដល់ លោកគ្រូ អ្នកគ្រូ កុមារគថ្លង់ នៅសាលាអប់រំពិសេសខេត្តបាត់ដំបងផងដែរ៕