ឧត្តមសេនីយ៍ទោ ហួត សុធី ចុះពិនិត្យសកម្មភាពការសាងសង់របស់ជាង ធ្វើអគារប៉ុស្តិ៍នគរបាលរដ្ឋបាលបន្សាយរាក់
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ អមដំណើរដោយ លោកស្នងការរង លោកនាយការិយាល័យភស្តុភា និងហិរញ្ញវត្ថុ លោកអធិការ-អធិការរងនគរបាលក្រុង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលបន្សាយរាក់ មានទំហំ ៩ម៉ែត្រ × ១១ម៉ែត្រ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងទទួលខុសត្រូវកសាងដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ ជាលទ្ធផល៖ មកដល់ពេលនេះ ការសាងសង់បានប្រហែល ៧៥% ហើយ ៕