**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទឹក និងត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តកំពង់ធំ


ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ប្រធានមន្ទីរ និងមន្ត្រីជំនាញ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបជាមួយសហគមន៍កសិករប្រើប្រាស់ទឹក នៅប្រព័ន្ធធារាសាស្ត្រម្កាក់ដែលស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកជីក្រែង និងលោកស្រីមេឃុំ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ៣៥នាក់ មកពីសហគមន៍កសិករប្រើប្រាស់ទឹកចំនួនបី រួមមានសហគមន៍ម្កាក់ សហគមន៍តំបន់១ និង សហគមន៍តំបន់២ រួចមក ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានចុះត្រួតពិនិត្យមើលឧបករណ៍បញ្ជាបិទបើកទឹកទំនប់ម្កាក់ និងពិនិត្យមើលពីសក្តានុពលផ្ទៃអាងស្តុកទឹក និងប្រព័ន្ធប្រឡាយសម្រាប់បង្ហូរទឹកស្រោចស្រព។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រម្កាក់ត្រូវបានយកចិត្តទុកដាក់ថែទាំ និងជួសជុលឡើងវិញជាបន្តបន្ទាប់ ពីសំណាក់សហគមន៍ មន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម។ ដោយមានប្រភពទឹកហូរចូលមកពីស្ទឹងជីក្រែងនៅប៉ែកខាងលើមកប៉ែកខាងក្រោមទន្លេសាប ប្រព័ន្ធធារាសាស្រ្តម្កាក់ ដែលបានកសាងតាំងពីឆ្នាំ១៩៧៣ ស្ថិតនៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាបមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាបានចំនួន ២៥,០០០ហិកតា ស្រូវប្រាំងបានចំនួន ៨,០០០ហិកតា និងដំណាំរួមផ្សំចំនួន ១,០០០ហិកតា ក្នុងនោះកសិករដែលទទួលផលពីប្រព័ន្ធធារាសាស្ត្រនេះមានចំនួន ២០,០៦១គ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យបន្តពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកដែលមានស្រាប់ និងសំណូមពរដល់សហគមន៍កសិករប្រើប្រាស់ទឹកទាំងអស់ឱ្យបន្តជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ ដើម្បីអាចប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តចុះពិនិត្យស្ថានភាពទឹក និងត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ផងដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានកសាងឡើងតាំងពីសម័យប៉ុលពត និងអាចរក្សាទឹកបាន ២៥លានម៉ែត្រគូប ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា បានចំនួន ៨,៣៦០ហិកតា និងស្រូវប្រាំងចំនួន ២,១៥០ហិកតា។ ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង មានពីរផ្នែកគឺ ផ្នែកអាងទឹកស្ថិតនៅក្នុងភូមិក្បាលបីឃុំទីពោ និងផ្នែកប្រព័ន្ធប្រឡាយស្ថិតនៅក្នុងឃុំចំនួន៤ គឺឃុំទីពោ ឃុំតាំងក្រសាំង ឃុំច្រប់ និងឃុំកកោះ ៕

អត្ថបទដែលជាប់ទាក់ទង