**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យជនជាតិថៃចំនួន០៣នាក់ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខុសច្បាប់និងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ 

ភ្នំពេញ៖ នគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យជាជនជាតិថៃចំនួន០៣នាក់ ស្រី០១នាក់ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិ្នដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលការិយាល័យជំនាញ និងគ្រប់អធិការដ្ឋានគរបាលក្រុង ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវនូវរាល់បទល្មើសគ្រឿងញៀនតាមមានវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម។

នៅវេលាម៉ោង ០៧និង៣០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាសង្ស័យមានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះទៅដល់គោលដៅភ្លាមៗនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ បុ្រស ស្រី ចំនួន០៣នាក់៖
១. ឈ្មោះ ឆៃឆាណៈ ពីខងហៅផយ ភេទប្រុសអាយុ៣២ឆ្នាំ(ធ្លាប់ជាប់ពន្ធនាគារ២០ខែពីបទជួញដូរគ្រឿងញៀន)
២. ឈ្មោះ មិលវីឡានី ថងថាប់ ភេទស្រីអាយុ៤០ឆ្នាំ
៣. ឈ្មោះ ម៉ុងគុត ហមផាណា ភេទប្រុសអាយុ២៨ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ២០ខែពីបទរំលោភ)។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបរត្តិការនេះកម្លាំងសមត្ថកិច្ចនគរបាលយើងបានដកហូតបានវត្ថុតាងមាន៖
១. ម្សៅក្រាមពណ៌សថ្លា(ខេទឹកកក)ចំនួន ១៣ថង់ ទម្ងន់ ១៥.០ក្រាម (ថ្លឺងសាច់ថ្នាំសុទ្ធ)
២. កញ្ឆាក្រៀមចំនួន ០៦ថង់ ទម្ងន់ ២,១៥៨.៨១ក្រាម (ថ្លឺងទាំងសំបកថង់)
៣. កូនជញ្ជីងចំនួន ១០
៤. សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៥. ម៉ាស៊ីនអ៊ុតថង់ចំនួន០១
៦. ថ្នាំទឹកសប្បាយចំនួន ១៨ដប
៧. បារីអេឡិចត្រូនិកចំនួន០២
៨. គ្រាប់កាំភ្លើងខ្លីចំនួន ០៥គ្រាប់
៩. លិខិតឆ្លងដែន០១ក្បាល
១០. ប័ណ្ណព្រំដែន០១ក្បាល
១១. អត្តសញ្ញាណប័ណ្ណជនជាតិថៃចំនួន ០៣សន្លឹក
១២. ទូរស័ព្ទដៃចំនួន ០២គ្រឿង
១៣. ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០២
១៤. ឧបករណ៍កែច្នៃសម្រាប់ជក់កញ្ឆាចំនួន០១ ៕

អត្ថបទដែលជាប់ទាក់ទង