នាយឧត្តមសេនីយ៍ ស ថេត សម្រេចដកតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម មេប៉ុស្តិ៍រដ្ឋបាលឃុំសំព្រោជ
ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេចដកមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។