លោកជំទាវ ចម និម្មល ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដើម្បីពិភាក្សា អំពីការកិច្ចជំរុញពាណិជ្ជកម្មទ្វេភាគី ពង្រីកសកម្មភាពធុរកិច្ច និងជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលប្រយោជន៍រួម ដើម្បីជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។