រដ្ឋមន្ត្រីពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អតីតទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វែងយល់ពីកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងគោលដៅពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ។