ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំលើកទីមួយ ជាមួយថ្នាក់ដឹកនាំក្រសួង ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទីមួយ ជាមួយលោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
កម្មវត្ថុនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងផ្តល់នូវការណែនាំអំពីការអនុវត្តសេចក្តីសម្រេចបែងចែកភារកិច្ចនេះ ដើម្បីធានានិរន្តភាព និងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួង។