**គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា**ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**លទ្ធផលនៃកិច្ចប្រជុំពេញអង្គ​ និងបច្ចេកទេស​លេីកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស​ និងលេីកតម្លៃព្រះវិហារ​ (ICC-PV)** លោក វីនស្តុន ភីតទ័រ អះអាងថា ទំនាក់ទំនងរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិក គឺស្ថិតនៅជំហរដ៏រឹងមាំ**ទិន្នន័យបង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤**អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា

រដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ ជាការងារសំខាន់ត្រូវធ្វើឱ្យបានដាច់ខាត ដោយឈរលើគោលការណ៍ច្បាប់តឹងរឹង យុត្តិធម៌ ស្អាតស្អំ ដើម្បីទទួលបានបុគ្គលសក្តិសមជាមន្ត្រីរាជការ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល នៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងជំនួបនេះ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីកិច្ចសន្យា សរុបប្រមាណ ៨០នាក់។

ជាកិច្ចស្វាគមន៍ក្នុងកម្មវិធីនេះ ឯកឧត្តម យក់ បុណ្ណា នាយកសាលាភូមិន្ទរដ្ឋបាល និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានធ្វើបច្ចុប្បន្នភាពការងារ ដែលសាលាភូមិន្ទរដ្ឋបាលដោយបានលើកអំពីសមិទ្ធផល៤ ផ្នែកធំៗរួមមាន៖ ការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រី ការបណ្តុះបណ្តាលមន្ត្រីរាជការ ការសិក្សាស្រាវជ្រាវ និងចងក្រង ព្រមទាំងការអនុវត្ត និងផ្សព្វផ្សាយការងារសង្គម។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីឧត្តមភាពនៃសាលាភូមិន្ទរដ្ឋបាលក្នុងការបណ្តុះបណ្តាល មន្ត្រីរាជការ ប្រកបដោយគុណវុឌ្ឍ វិជ្ជាជីវៈ និងវិន័យនៃមន្ត្រីរាជការ។ មានប្រសាសន៍បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ស្ដីពីការកែទម្រង់ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ គឺជាការងារសំខាន់បំផុតដែលត្រូវធ្វើឱ្យបានដាច់ខាត ដោយឈរលើគោលការណ៍ច្បាប់តឹងរឹង យុត្តិធម៌ ស្អាតស្អំ ដើម្បីទទួលបានបុគ្គលសក្តិសមជាមន្ត្រីរាជការ គឺមានទាំងសមត្ថភាព និងសីលធម៌។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីបេសកកម្ម និងការងារអាទិភាពឆ្ពោះទៅមុខ ព្រមទាំងបានស្នើថ្នាក់ដឹកនាំ មន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ត្រៀមស្មារតី និងឆន្ទៈ ក្នងការអនុវត្តការងារកែទម្រង់ការប្រឡងជ្រើសរើសមន្ត្រី ដោយឈរលើមូលដ្ឋានការដឹកនាំដោយគោលការណ៍ និងការចូលរួមទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង