**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឲ្យទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងថ្នាក់នាំមួយចំនួនផងដែរ។

ជាកិច្ចចាប់ផ្ដើម លោក LI XIANG MING បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដែលត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបានថ្លែងអំណរគុណរាល់ការគាំទ្រនានាកន្លងមកជាមួយក្រុមការងារពាក់ព័ន្ធរបស់ភាគីចិន និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងនៅតែបន្តរឹងមាំ។ ក្នុងន័យនេះ លោកក៏បានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃកម្ពុជាតទៅមុខទៀត។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កិច្ចសហប្រតិបត្តិការទ្វេភាគីមានភាពរឹងមាំ និងទទួលបានភាពជោគជ័យ ប្រកបដោយផ្លែផ្កា។

ឯកឧត្តមក៏បានជម្រាបជូនលោក LI XIANG MING និងសហការីផងដែរថា រាជរដ្ឋាភិបាលសម្រេចឲ្យមានការបង្កើតអគ្គនាយកដ្ឋានចំនួនពីរ គឺអគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ចំពោះកិច្ចការងារឌីជីថលមានសារៈសំខាន់ ហើយអគ្គនាយក​ដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំដែលទើបតែត្រូវបង្កើតឡើងនឹងត្រូវការជំនួយលើកិច្ចការងារបណ្ដុះបណ្ដាលមន្ត្រីជំនាញ ក៏ដូចជាលើសម្ភារៈផងដែរ។ ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើសុំនូវកិច្ចសហប្រតិបត្តិការបន្ថែមលើកិច្ចការងារនេះរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិនផងដែរ។

ជាការឆ្លើយតប លោក LI XIANG MING ក៏បានយល់ស្របអំពីសារៈសំខាន់នៃការងារឌីជីថល ជាពិសេសតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយលោកបានបន្តថា ក្រុមការងារពាក់ព័ន្ធនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ និងការងារបណ្ដុះបណ្ដាលដែលបានលើកឡើងឲ្យអស់ពីសមត្ថភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះការឆ្លើយតបជាវិជ្ជមានពីតំណាងភាគីចិន និងចំពោះទំនាក់ទំនងល្អរវាងក្រសួងសន្តិសុខសាធារណៈចិន និងក្រសួងមហាផ្ទៃកម្ពុជា ក៏ដូចជាការយល់ចិត្តគ្នារវាងថ្នាក់ដឹកនាំគ្រប់កម្រិត រួមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង