លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ទទួលជួបនាយកប្រចាំប្រទេសមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅអាស៊ីប៉ាស៊ីហ្វីក
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយលោក Frew Behabtu នាយកប្រចាំប្រទេសមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅអាស៊ីប៉ាស៊ីហ្វីក (International Fund for Agricultural Development)។
នៅក្នុងជំនួបនេះដែរ លោកជំទាវរដ្ឋមន្ត្រី និងលោក Frew Behabtu បានពិភាក្សា ផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនិងភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការក្នុងពេលកន្លងមក និងបានប្តេជ្ញាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅពេលខាងមុខ។