**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្តី នេត្រ ភក្ត្រា ថ្លែងថាកម្រិតចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយ ចាំបាច់ត្រូវផលិតព័ត៌មាន ប្រកបដោយគុណភាព

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយ គុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព»។

ក្នុងឱកាសទទួលជួបជាមួយ អ្នកឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ PPCTV និងសហការី នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម នេត្រ ភក្រ្តា បញ្ជាក់ថា «ខ្លឹមសារគឺជាកត្តាសំខាន់សម្រាប់ស្ថាប័នព័ត៌មាននីមួយៗ ក្នុងការទាក់ទាញអតិថិជនអ្នកអាន និងអ្នកទស្សនារបស់ខ្លួន។ កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយបុរាណបានដើរតួនាទី សំខាន់ក្នុងការបញ្ជ្រាបព័ត៌មានជូនសាធារណជន ហើយប្រព័ន្ធផ្សព្វផ្សាយជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនា និងអ្នកស្តាប់របស់ខ្លួន ប៉ុន្តែក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ និងពលរដ្ឋមានសេរីភាព ពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង​ នោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើអគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ចូលរួមផលិតកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗ ដែលបម្រើផលប្រយោជន៍នៃការយល់ដឹង និងកម្សាន្តប្រកបដោយក្រមសីលធម៌ ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានគូសបញ្ជាក់ ពីការពង្រឹងលើសមត្ថភាពរបស់អ្នកសារព័ត៌មាន តាមរយៈការបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការបំប៉នសមត្ថភាពបន្ថែម ដល់អ្នកសារព័ត៌មានដើម្បីមានមូលដ្ឋានរឹងមាំ ក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។

អ្នកឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុន PPCTV បានបញ្ជាក់ ពីជំហរក្នុងការបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការ និងបន្តគាំទ្រដល់ដល់សកម្មភាពការងាររបស់ក្រសួងព័ត៌មាន ដែលបានធ្វើកន្លងមក និងបន្តទៅមុខទៀត ពិសេសកិច្ចសហការជាមួយ ទូរទស្សន័ជាតិកម្ពុជា ដើម្បីធ្វើយ៉ាងអោយដំណើរការផ្សាយរបស់ ទូរទស្សន៍ ទទក ក្នុងប្រពន្ធ័ទូរទស្សន៍ខ្សែកាប PPCTV មានគុណភាពរូបភាព និងសំលេងច្បាស់ល្អ ដោយមិនមានការរំខានផ្នែកបច្ចេកទេសច្រើនទៀតនោះទេ។

នៅក្នុងឱកាសនេះដែរ ឯកឧត្ដម នេត្រ ភក្រ្តា បានថ្លែងអំណរគុណក្រុមហ៊ុនខ្សែកាបរាជាធានីភ្នំពេញ (PPCTV) ដែលកន្លងមក បានធ្វើកិច្ចសហការល្អជាមួយស្ថាប័នក្រសួងព័ត៌មាន ហើយជាជំហ៊ានទៅមុខទៀត ឯកឧត្ដមសំណូមពរឲ្យខាង ខ្សែកាបរាជធានីភ្នំពេញ ពិនិត្យលទ្ធភាព និងផ្នែកបច្ចេកទេស សហការជាមួយអ្នកជំនាញបច្ចេកទេស ទូរទស្សន៍ជាតិកម្ពុជា ដើម្បីរៀបចំប្រពន្ធ័ថ្មីទំនើប សម្រាប់តភ្ជាប់ជាមួយប្រពន្ធ័ផ្សាយ ទូរទស្សន៍ជាតិ ឲ្យមានសំលេងច្បាស់ល្អ រូបភាពគុណភាពខ្ពស់ ពិសេសនៅពេលមានព្រឹត្តការណ៍ជាតិធំៗ និងកម្មវិធីផ្លូវការដែលត្រូវផ្សាយផ្ទាល់ពីសន្ទរថា និងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុនខ្សែកាបរាជធានីភ្នំពេញ នឹងធ្វើកិច្ចសហការជាមួយ អ្នកបច្ចេកទេសទូរទស្សន៍ជាតិ ដើម្បីធ្វើយ៉ាងណាឲ្យការផ្សាយចេញតាមបណ្តាញទូរទស្សន៍ខ្សែបកាប មានសំលេង និងរូបភាពច្បាស់ល្អ ហើយក៏នឹងរៀបចំឲ្យជាម្តុំទូរទស្សន៍រដ្ឋ និងឯកជន មាននៅជាប់ៗគ្នា ដើម្បីភាពងាយស្រួលអ្នកទស្សនាបើករកប៉ុស្តីខ្មែរដែលចង់មើល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការងារអាទិភាពដែលនឹងត្រូវធ្វើក្នុងនាមជា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបន្តទៅមុខ គឺផ្ដោតជាសំខាន់ក្នុងធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត មានគុណភាព។ ទន្ទឹមនឹងនេះ ក៏គ្រោងរៀបចំការបង្កើតជាវិទ្យាស្ថានជាតិ សារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដើម្បីដើរឲ្យទាន់ឧស្សាហ៍កម្មសោតទស្សន៍ ដែលមានជាច្រើនផ្នែក មិនមែនតែការសរសេរ ព័ត៌មាន ប៉ុណ្ណោះនោះទេ ដែលអ្នកសារព័ត៌មាន ត្រូវរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ឲ្យបានរឹងមាំ ៕

អត្ថបទដែលជាប់ទាក់ទង