ក្រសួងមហាផ្ទៃ បដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ”
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ទន្ទឹមនោះ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនេះឡើយ៕