**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការក្រសួង ជាមួយមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូនអង្គប្រជុំថា ក្រុមប្រឹក្សាសកម្មភាពជនការ ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ នសរ/រកម/០៧០៩/០១០ ដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់ជនពិការ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថាក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិស័យពិការភាពមានវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដែលបានប្រែក្លាយស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាពបានសមរម្យ និងទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមទៀតថា អគ្គលេខាធិការដ្ឋានសម្រេចបានជោគជ័យជាច្រើដូចជា ការកសាងអនុក្រឹត្យលេខ២១៦ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមក្នុងដំណើរការសុំសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលនិងរដ្ឋសភាដើម្បីផ្តល់សច្ចាប័នអនុសញ្ញាស្តីពីសិទ្ធិជនពិការ បានរៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាពនិងយុទ្ធសាស្ត្រ incheon ធ្វើឲ្យសិទ្ធិក្លាយជាការពិត។

ជាមួយគ្នានោះ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានបន្ថែមអំពីលទ្ធផលនៃការរៀបចំនិងអនុវត្តគម្រោងបរិស្ថានគ្មានពិការភាពសម្រាប់ជនមានពិការភាពនៅស្រុកកៀនស្វាយខេត្តកណ្ដាល កាលរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព២០១៤-២០១៨ និង២០១៩-២០២៣ ព្រមទាំងកំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនយុវជនមានពិការភាពចំនួន ៣០រូប ទៅប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាចំនួនចាប់តាំងពីឆ្នាំ២០១៣-បច្ចប្បន្ន ជាលទ្ធផលយុវជនមានពិការភាពធ្លាប់ទទួលបានមេដៃសរុបចំនួន ២៣គ្រឿង។ អគ្គលេខាធិការដ្ឋានក៏បានរៀបចំអនុក្រឹត្យលេខ១៤ អនក្រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ដល់ប្រាក់រង្វាន់ដល់ជនមានការភាពដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងជំនាញនិងការប្រកួតកីឡា special olympic និងបានរៀបចំទិវាជនមានពិការភាពផ្សេងៗរៀងរាល់ឆ្នាំដូចជាការប្រកួតកីឡាជនមានពិការភាព ទិវាអូទីស្សឹម និងដោនសាំងដ្រូម ទិវាមនុស្សគ-ថ្លង់ និងទិវាជនមានពិការភាពកម្ពុជា-អន្តរជាតិ និងរៀបចំកសាងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព។

លោកស្រី មាស រត្ថា ប្រធានផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១១នាក់ (ស្រី ៦នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានរៀបចំសន្និបាតបូកសរុបការងារអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣។ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្ត ក្នុងការគាំទ្រដល់កុមារមានពិការភាព ឬផលវិបាកក្នុងការប្រាស្រ័យទាក់ទងដល់មន្ត្រីថ្នាក់ជាតិ។ ជារៀងរាល់ឆ្នាំ បានរៀបចំទិវាអូទីស្សីមនិងដោនសាំងដ្រូម ទិវាមនុស្សគ-ថ្លង់ ទិវាជនមានពិការភាពជាតិនិងអន្តរជាតិ។

លោក ហុក លី ប្រធានផ្នែកសិទ្ធិជនពិការ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុបចំនួន ១២នាក់ (ស្រី ៣នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានបញ្ចប់ព្រាងរបាយការណ៍ដំបូងជាលើកទី២ ស្តីពីការអនុវត្ត “អនុសញ្ញាស្តីពីសិទ្ធិជនពិការ”។ បានបង្កើតប្រព័ន្ធប្រមូលទិន្នន័យតាមអនឡាញ (Web & Application) ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។ បានបណ្តុះបណ្តាលមន្ត្រីជំនាញបញ្ចូលទិន្នន័យមកពីគ្រប់ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីឈានទៅដល់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស។

លោក អៀម សារ៉ាត ប្រធានផ្នែកសុខមាលភាពនិងស្តារលទ្ធភាពពលកម្ម បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១០នាក់ (ស្រី ១នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានលើកកម្ពស់ការយល់ដឹងសមភាពយេនឌ័រនិងបរិយាបន្នពិការភាពដល់ជនមានពិការភាពពិសេសស្ត្រីមានពិការភាព និងក្រុមការងារឆ្លើយតបអំពើទាក់ទងនឹងយេនឌ័រថ្នាក់ក្រុង។ បានកៀគរជំនួយពីប្រទេសចិននិងជប៉ុននូវរទេះរុញនិងឧបករណ៍ជំនួយរៀងកាយផ្សេងៗ សម្រាប់ចែកជូនដល់ជនមានពិការភាពក្រីក្រនៅសហគមន៍ អង្គការដៃគូ និងនៅតាមមណ្ឌលផ្តល់សេវានិងថែទាំជនមានពិការភាពសំដៅលើកកម្ពស់សុខុមាលភាពជនមានពិការភាព។លោក ចាន់ ជ័យរិទ្ធ ប្រធានផ្នែកសមាហរណកម្មជនពិការ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១១នាក់ (ស្រី ២នាក់ មន្ត្រីមានពិការភាព ៤នាក់) ផ្នែកបានរៀបចំកសាងគោលការណ៍ណែនាំស្តីពីបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គមក្នុងប្រទេសកម្ពុជា។ បានរៀបចំកសាងគោលការណ៍ណែនាំស្តីពីបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គមក្នុងប្រទេសកម្ពុជា។

លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាវិការភាព បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១៤នាក់ (ស្រី ៤នាក់ មន្ត្រីមានពិការភាព ៤នាក់) ផ្នែកបានបំពេញការងារដូចជា÷ រៀបចំបញ្ជីឈ្មោះនិងលេខទំនាក់ទំនងគ្រូ និងតារាងស្ថានីយទូរទស្សន៍ដែលមានបកប្រែភាសាសញ្ញា សហការជាមួយក្រសួង ស្ថាប័ន និងដៃគូរៀបចំវគ្គបណ្តុះបណ្តាលអ្នកបកប្រែភាសាសញ្ញា។

បានរៀបចំប្រកាសអន្តរក្រសួង លេខ ៣២២ ប្រក. សក.ដជគ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រវាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពី “លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព”។ បានរៀបចំប្រកាសអន្តរក្រសួង លេខ ២៤៨ ស.អ.យ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ រវាងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី “ការដាក់ឱ្យអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ ជនមានពិការភាព” រៀបចំពិធីប្រកាស ផ្សព្វផ្សាយ ផលិតឯកសារមេរៀន វីដេអូស្ពត វីដេអូអប់រំ បណ្តុះបណ្តាល។

បន្ទាប់ពីបានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងបានទស្សនាវីដេអូឃ្លីបរួចមក ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានកោតសរសើរចំពោះសមិទ្ធផលដែលបានបង្ហាញដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក្នុងការខិតខំបំពេញភារកិច្ចបម្រើឱ្យវិស័យពិការភាពរហូតទទួលបានជោគជ័យនិងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណូមពរទាំងអស់ដែលបានលើកឡើងក្នុងអង្គប្រជុំដើម្បីពិភាក្សាជាមួយក្រុមជំនាញនិងរកមធ្យោបាយដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង