ឧត្តមសេនីយ៍ទោ ហួត សុធី បន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋ គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋ គាំទ្រជម្រុញ និងពង្រឹងការងារអនុវត្តការងារនគរបាលនិងសហគមន៍ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហាំង ម៉េង អភិបាល នៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ, លោកអធិការស្ដីទី អធិការរង លោកនាយ-នាយរង-មន្ត្រីប៉ុស្តិ៍, ក្រុមប្រឹក្សាឃុំ, មេភូមិ អនុភូមិទាំង១៨ និងប្រជាការពារភូមិ សហគមន៍ សរុបចំនួន ៥៥នាក់/ ស្រី ០៥នាក់។
ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ លោកស្នងការ ក៏បានសង្កត់ធ្ងន់ លើតួនាទីភារកិច្ច ការងារនគរបាល និង ផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា៖
១. ធ្វើឲ្យនគរបាល កាន់តែគៀកជិតស្និតជាមួយអាជ្ញាធរពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ។
២. ចូលរួមយ៉ាងផុសផុលរាល់សកម្មភាពសង្គម ដើម្បីផលប្រយោជន៍រួម។
៣. រួមគ្នាបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសលួច ឆក់ប្លន់។
៤. ផ្តល់សេវាសាធារណៈឲ្យបានល្អ ឆាប់រហ័សប្រកបដោយទំនុកចិត្ត។
៥. ដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ។
៦. បានណែនាំដល់ប៉ុស្តិ៍ក៏ដូចជាឃុំ-សង្កាត់អោយរួមគ្នាគិតរិះរកដំណោះស្រាយបញ្ហាបទល្មើសនៅក្នុងមូលដ្ឋាន។
៧. ចុះល្បាតជាប្រចាំតាមគោលដៅដែលងាយរងគ្រោះ។
៨. គ្រប់គ្រងមុខសញ្ញាទាំងថ្មីទាំងចាស់ និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់។
ជាចុងក្រោយ លោកស្នងការ បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ហើយ ខែបន្ទាប់និងប្រជុំត្រួតពិនិត្យ បន្តទៀត ៕