**សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា**ចង់ធ្វើកិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ កុំធ្វើតែគ្នាឯង! សូមឆ្លៀតទៅធ្វើលិខិតបញ្ជាក់ងាយៗនៅឃុំ សង្កាត់!**សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះ ក្នុងឃុំស្វយទាប ៥០គ្រួសារ**សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមជនសង្ស័យ​ និងក្រុមក្មេងទំនេីង ១២នាក់**ឯកឧត្ដម អ៊ុំ រាត្រី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាន នូវករណីក្មេងទំនើងដែលបង្កភាពភ័យខ្លាចដល់ពលរដ្ឋតាមមូលដ្ឋាន**ចិន យល់ព្រមសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុត របស់ពិភពលោក ដោយចាប់ផ្តើមគម្រោងនេះ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ**កិច្ចប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត ក្នុងទីផ្សារអចលនទ្រព្យរបស់ចិននឹងបន្តទៅមុខទៀតនៅឆ្នាំ២០២៥**ធនាគារពិភពលោក ព្រមានថា ការធ្លាក់ចុះទំនុកចិត្តគ្រួសារ និងអាជីវកម្ម រួមជាមួយបញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យ នឹងបន្តដាក់បន្ទុកលើប្រទេសចិននៅឆ្នាំក្រោយ**ក្រុមការងារចំពោះកិច្ច ប្រកាសពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា**បទវិភាគ៖អ្នកណាទទួលខុសត្រូវលើយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”?**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្អាកជាបណ្តោះអាសន្នការបង្កបង្កើនផលស្រូវប្រាំងលើកទី២ គឺដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករកុំឱ្យខាតបង់**រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋអាជ្ញាកំពូលរបស់អ៊ីស្រាអែល បញ្ជាឱ្យស៊ើបអង្កេតលើប្រពន្ធរបស់លោក Netanyahu**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ

ជប៉ុន គ្រោងសម្ពោធរោងចក្រតម្លើងរថយន្ត Toyota (CKD) នៅកម្ពុជា ក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម អ៊ូអ៊ិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន អំពីផែនការសម្ពោធរោងចក្រតម្លើងរថយន្ត Toyota (CKD) នៅឆ្នាំ២០២៤ ។

ក្នុងឱកាសទទួលជួប សម្ដែងការគួរសមជាមួយ ឯកឧត្តម អ៊ូអ៊ិណូ អាត់ស៊ូស៊ី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជាផលប្រយោជន៍របស់ប្រជាជននិងប្រទេសកម្ពុជា។

សម្ដេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូរូ (Takeshita Noboru) រហូតដល់ ឯកឧត្ដមអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារជាមួយគ្នាជាញឹកញាប់។

ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវសារអបអរសាទរដោយផ្ទាល់ពី ឯកឧត្តម ហ្វូមីយូ គីស៊ីដា ជូន សម្តេចតេជោ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ។ ឯកឧត្ដម ហ្វូមីយូ គីស៊ីដា ក៏បានប្តេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល ៧០ឆ្នាំ ប្រទេសទាំងពីរបានទទួលនូវផលប្រយោជន៍ទៅវិញ ទៅមកយ៉ាងច្រើន ជាពិសេស់កម្ពុជាទទួលបានការស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធ ទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាពកំពង់ផែសមុទ្រខេត្តព្រះសីហនុ ជាដើម។ ឯកឧត្តម ឯកអគ្គរាជទូតក៏បានជម្រាបជូនអំពីផែនការសម្ពោធរោងចក្រតម្លើងរថយន្ត Toyota (CKD) នៅឆ្នាំ២០២៤។

ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុង តំបន់ និងពិភពលោកតាមទស្សនៈ «មិនយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម» និង «យកកិច្ចសន្ទនាជាមូលដ្ឋានគ្រឹះ នៃសន្តិភាព» ៕

អត្ថបទដែលជាប់ទាក់ទង