សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចតែងតាំងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចតែងតាំងសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានប្រគល់តួនាទីជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អមដោយអនុប្រធាន៣រូប អនុប្រធានប្រចាំការ១រូប និងសមាជិកជាច្រើនរូបទៀត។