**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីរាជការក្រោមឱវាទចំនួន០៣ចំណុចសំខាន់ៗ

ភ្នំពេញ៖ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅទីស្ដីការក្រសួង។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់ឯកឧត្តម លាភ សំណាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និង ឯកឧត្តម ពេជ្រ សេដ្ឋា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងាររបស់អង្គភាពទាំងពីរ លើការងារអធិការកិច្ច ការងារកែលម្អ និងពង្រឹងស្ថាប័ន ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអង្គភាពទាំងពីរ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំការសាកសួរសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ដ្រីរាជការគ្រប់រូបក្រោមឱវាទក្រសួង និងបានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការដែលមានវត្តមានក្នុងអង្គពិធី ដើម្បីលើកឡើងនូវមតិយោបល់ ក៏ដូចជាសំណូមពរ ដែលមានចំណុចដូចខាងក្រោម៖
-អង្គភាពទាំងពីរត្រូវពង្រឹងការអនុវត្ត និងប្រើប្រាស់ថវិកាកម្មវិធី ស្របតាមផែនការសកម្មភាពដែលបានគ្រោងទុកតាំងពីដើមឆ្នាំ។
-ពង្រឹងការងារចុះសវនកម្ម និងអធិការកិច្ចដើម្បី បង្កើនប្រសិទ្ធភាពការងារ និងតម្លាភាពរវាងអង្គភាពអនុវត្តគម្រោង និងម្ចាស់មូលនិធិ។

ជាការឆ្លើយតប ទៅនឹងការលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំ នាឱកាសសំណេះសំណាលនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានយល់ស្របជាមួយអ្វីដែលជាការលើកឡើង របស់ឯកឧត្តមជាថ្នាក់ដឹកនាំទទួលបន្ទុក។ ជាមួយនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ឡើងវិញអំពីកម្មវិធីអាទិភាពទាំង ៤ ដែលក្រសួង ត្រូវខិតខំសម្រេចឱ្យបានរួមមាន៖
-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទសមាហរណកម្ម និងដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។
-កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅផ្លាស់ប្តូរឥរិយាបទ រស់នៅប្រកបដោយ ផាសុខភាព មានសុខភាពល្អ និងអនាម័យ ។
-ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ ។
-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ។

ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីរាជការក្រោមឱវាទអង្គភាពទាំងពីរ ដែលមានខ្លឹមសារដូចខាងក្រោម៖

១. មន្រ្ដីនៃអង្គភាពទាំងពីរត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដែលមានស្រាប់ ដើម្បីសម្រេចជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

២. ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពទាំងពីរត្រូវគោរពវិន័យ របៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ និងត្រូវរាយការណ៍ និងសុំយោបល់ឱ្យបានទាន់ពេលវេលា។

៣. ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការមានជំងឺ មន្រ្ដីរាជការមានពិការភាព ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះពេលវេលាបំពេញការងារ ជាពិសេសថ្នាក់ដឹកនាំត្រូវគិតគូរ ការលើកទឹកចិត្តតាមរយៈការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ការផ្ដល់គ្រឿងឥស្សរិយយស ឬការផ្ដល់ប័ណ្ណសរសើរជាដើម។

ពិធីសំណេះសំណាលត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត ៕

អត្ថបទដែលជាប់ទាក់ទង