**រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសោភ័ណ្ឌភាពទីក្រុង**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈ និងឯកជន ជាមួយនឹងការពង្រឹងនិយ័តកម្មសេវាសុខាភិបាល

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជំរុញការចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ហើយសម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ក្នុងនោះអាទិភាពទីមួយគឺ “ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល” ស្របជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៩ ដែលក្នុងនោះ ដើម្បីជំរុញលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈ និងឯកជន ជាមួយនឹងការពង្រឹងនិយ័តកម្មសេវាសុខាភិបាល ហើយជាការងារបន្ទាន់ នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិកាក្រសួងសុខាភិបាល ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងមន្រ្តីបច្ចេកទេស ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម រស់ ប្រាជ្ញ ពន្លឺ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងគណៈគ្រូពេទ្យកម្ពុជា ដើម្បីពិនិត្យមើល “ប្រកាស ស្តីពីការផ្សព្វផ្សាយលក្ខណៈវិជ្ជាជីវៈសុខាភិបាល” ក្នុងគោលបំណង ធ្វើឲ្យសាធារណៈជនបានទទួលនូវព័ត៌មានដែលអាចជឿជាក់បានយកទៅពិចារណា ក្នុងការស្វែងរកសេវាសុខាភិបាលសមស្របណាមួយទៅតាមសេចក្តីត្រូវការ និងដើម្បីធ្វើឲ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានសេចក្តីថ្លៃថ្នូរ គោរពអនុវត្តតាមលិខិតបទដ្ឋានគតិយុទ្ធដែលចូលជាធរមាន។

សូមជម្រាបថាក្នុងពេលថ្មីៗនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចេញបទបញ្ជាយ៉ាងម៉ីងម៉ាត់ ដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវអនុវត្តបទដ្ឋានបច្ចេកទេស គោរពក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានក្នុងការផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព សុវតិ្តភាព ប្រសិទ្ធភាព និងសមធម៌ ៕

អត្ថបទដែលជាប់ទាក់ទង