ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។