ឯកឧត្តម ចាយ បូរិន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមយុវជនប្រចាំតំបន់អាមេរិកខាងជើងនិងលើកទិសដៅការងារអនុវត្តបន្ត
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងារយុវជនប្រចាំតំបន់អាមេរិកកណ្តាលខាងជើង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមយុវជនគណបក្សប្រចាំតំបន់អាមេរិកខាងជើង ក្នុងរយៈពេលមួយឆ្នាំកន្លងមក និងលើកទឹកដៅដែលត្រូវអនុវត្តបន្ត។
កិច្ចប្រជុំនេះធ្វើឡើងនៅវិមាន៧មករា នៅរសៀលថ្ងៃពុធទី១៣ ខែកញ្ញាឆ្នាំ២០២៣។ បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក។
ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណចំពោះក្រុមការងារទំាងអស់ដែលបានលះបង់កម្លំាងកាយចិត្ត ថវិកា ពេលវេលាចូលរួមបំពេញបេសកកម្មដ៍ឧត្តុង្គឧត្តមជូនគណបក្សក្នុងការកសាង កម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយយកអាសារគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរក្រោមបរិយាកាសសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕