**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សារៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ព្រមទាំងសមាជិកក្រុមការងារពាក់ព័ន្ធផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក៏ដូចជាដើម្បីសិក្សាពីភាពចាំបាច់ និងឯកសារពាក់ព័ន្ធនានា ជាជំហានដំបូងក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលត្រូវប្រមូលចងក្រងក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់អន្តរក្រសួង ដើម្បីពិភាក្សាពិគ្រោះយោបល់គ្នា។

ជាមួយគ្នានោះ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ចំពោះផែនការរៀបចំលេខកូដសម្គាល់នេះ គឺដើម្បីកំណត់យកជាលក្ខណៈស្តង់ដាររួមមួយជាក់លាក់ សម្រាប់ប្រើប្រាស់ជាទូទៅ ក្នុងការគ្រប់គ្រងទិន្នន័យ និងភូមិសាស្ត្រនិមួយៗ។ លើសពីនេះទៀត ត្រូវរៀបចំឱ្យមានជាឯកសារគតិយុត្តច្បាស់លាស់ជាផ្លូវការមួយសម្រាប់ប្រើប្រាស់ជារួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា។ លោក ក៏បានលើកឡើងបន្ថែមថា កន្លងមក មានក្រសួង ស្ថាប័ន មួយចំនួន បានចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់ភូមិសាស្ត្រនេះដោយស្វ័យអង្គភាពរៀងៗខ្លួន សម្រាប់បម្រើឱ្យផលប្រយោជន៍ និងការផ្តល់សេវារបស់ក្រសួង ស្ថាប័នរបស់ខ្លួន ដែលធ្វើឱ្យការប្រើប្រាស់លេខកូដសម្គាល់នេះខុសៗគ្នា មិនមានភាពច្បាស់លាស់ និងមិនមានឯកសារគតិយុត្តផ្លូវការណាមួយ ឬមិនទាន់មានការណែនាំឱ្យប្រើប្រាស់ជាផ្លូវការដែលមានការឯកភាពគ្នារវាងក្រសួង-ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិនៅឡើយ ដែលធ្វើឱ្យមានការពិបាកក្នុងការរក្សាទិន្នន័យ។ បន្ថែមពីនេះទៀត លោក ក៏បានសង្កត់ធ្ងន់ថា ដោយក្រសួងមហាផ្ទៃ គឺជាក្រសួងអាណាព្យាបាលលើរដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះ ក្រសួងមហាផ្ទៃ ពិតជាមានទំនួលខុសត្រូវខ្ពស់ផងដែរ ក្នុងការដឹកនាំរៀបចំលើកិច្ចការងារដ៏សំខាន់នេះ។

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធការរៀបចំលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនេះ គឺជាការងារចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធគ្រប់គ្រងមានស្តងដារតែមួយ ដោយមិនឱ្យមានការរៀបចំកំណត់ប្រើប្រាស់ខុសៗគ្នា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការពិបាកក្នុងការប្រើប្រាស់ និងទទួលសេវា។ ហើយការងារនេះគួរប្រជុំជាអន្តរក្រសួង ជាមួយក្រសួងស្ថានប័នពាក់ព័ន្ធដើម្បីផ្តល់ធាតុចូល ឱ្យមានការឯកភាពក្នុងការប្រើប្រាស់ជារួមមួយ។

ទន្ទឹមនេះដែរ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ការងារនេះមានសារសំខាន់ណាស់សម្រាប់ប្រើប្រាស់លើការងារគ្រប់គ្រង និងប្រើសម្រាប់ការងារសំខាន់ៗជាច្រើន ដែលជារួម មានដូចជា ការងារបញ្ជាក់សម្គាល់កម្មសិទ្ធិដីធ្លី, ការផ្តល់សេវាកម្មបញ្ញើផ្សេងៗ, ការងារបម្រើសេវាសាធារណៈក្នុងការគ្រប់គ្រងលើការងារចេញ-ចូល ឯកសារ ព្រមទាំងការងារពាក់ព័ន្ធជាច្រើនទៀត សម្រាប់បច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្តម បានគូសបញ្ជាក់ថា យើងត្រូវមានការប្រជុំពិភាក្សាពិគ្រោះយោបល់គ្នាជាអន្តរក្រសួង ដើម្បីរៀបចំកិច្ចការងារនេះ។ នៅក្នុងនោះ ឯកឧត្តម បានណែនាំដល់អង្គប្រជុំឱ្យសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងឯកសារគតិយុត្តពាក់ព័ន្ធនានា ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំជាអន្តរក្រសួងនាពេលខាងមុខ ដើម្បីស្វែងរកការឯកភាពគ្នាសម្រាប់ការរៀបចំកំណត់លេខកូដសម្គាល់ភូមិសាស្ត្រនេះឱ្យបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង