នាយឧត្តមសេនីយ៍ ស ថេត ស្នើឲ្យភាគីថៃរាល់សំណូមពរដែលពាក់ព័ន្ធបទល្មើស គឺត្រូវមានព័ត៌មានឲ្យបានច្បាស់លាស់
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រីករាយស្វាគមន៍ផ្តល់កិច្ចសហការ និងឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយស្នើឲ្យភាគីថៃរាល់សំណូមពរដែលពាក់ព័ន្ធបទល្មើស គឺត្រូវមានព័ត៌មានឲ្យបានច្បាស់លាស់ ពិសេសឯកសារផ្លូវច្បាប់មានដូចជា ភស្តុតាង ដីការបស់តុលាការរបស់ប្រទេសនីមួយៗ ដែលបម្រើឲ្យកិច្ចប្រតិបត្តិការស្វែងរក និងតាមចាប់ខ្លួនឧក្រិដ្ឋជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឈើតគៀត អាត់ថាក័រ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពផ្តល់កិច្ចសហការក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនភាគីថៃសម្រាប់ព្រឹត្តិការណ៍នានា ផ្អែកតាមសំណូមពរជាក់ស្តែង ៕