**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

នាយករដ្ឋមន្ត្រីស្តីទី ដាក់ចេញគោលដៅ និងការណែនាំ១២ចំណុច ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញទិសដៅការងារជាក់ស្តែងចំពោះមុខ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្ដប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ពិសេសដើម្បីឲ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ទិសដៅការងារ ក៏ដូចជាការណែនាំរបស់នាយករដ្ឋមន្ដ្រីស្ដីទី ដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រួមមាន៖

ទី១. ក្រសួង ស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តពង្រឹងយន្តការរបស់ខ្លួន យកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ តាមផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ និងទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣

ទី២. ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជាសាធារណៈពីគ្រោះថ្នាក់នៃគ្រឿងញៀន ឲ្យចំមុខសញ្ញា និងក្រុមគោលដៅដែលងាយប្រឈមនឹងគ្រោះថ្នាក់ ដូចជា ក្រុមយុវជន ពលករចល័ត ពលករចំណាកស្រុក កម្មករសំណង់ កម្មកររោងចក្រ អ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរ អ្នកបម្រើការងារនៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ពិសេសគឺការបន្តជំរុញការបណ្តុះបណ្តាល ចាត់តាំងចងក្រងក្រុមជនបង្គោល ដើម្បីធ្វើការបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីក្រោមឱវាទនៅផ្ទៃក្នុងក្រសួង ស្ថាប័ន រាជធានី ខេត្ត អង្គភាព។ល។

ទី៣. ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារព្យាបាល ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលជាតិ បណ្តោះអាសន្នរបស់រដ្ឋ និងឯកជនមានចំនួន២០ទីតាំង និងនៅតាមសេវាសុខាភិបាលសាធារណៈតាមសហគមន៍សរុបចំនួន ៤២៩កន្លែង (ក្នុងនោះមន្ទីពេទ្យជាតិ ២កន្លែង មន្ទីររពេទ្យបង្អែក ៧២កន្លែង និងមណ្ឌលសុខភាព ៣៥៥កន្លែង) ពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត និងការធ្វើសមាហរណកម្ម ពិសេសត្រូវផ្តោតឲ្យចំលក្ខណៈសម្បត្តិជាក់ស្តែងនៃបញ្ហា នោះគឺការរកឲ្យឃើញនូវភាពសមស្រប និងទិន្នន័យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ជាក់លាក់ និងវិធីសាស្រ្តគ្រប់គ្រងជនរងគ្រោះ ដែលបានធ្វើសមាហរណកម្មទៅសហគមន៍ ដោយអាចធានាថា ចំនួនអ្នកលាប់ត្រឡប់មកប្រើប្រាស់គ្រឿងញៀនឡើងវិញតែក្នុងកម្រិតតិចតួចបំផុត

ទី៤. ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារប្រឆាំងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ពិសេសជំរុញការស៊ើបអង្កេតស្រាវជ្រាវ ឲ្យដល់ឬសគល់នៃបទល្មើសសម្អាតប្រាក់ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀនខុសច្បាប់ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ស្ថាប័ន និងអង្គភាពអនុវត្តច្បាប់

ទី៥. ត្រូវបន្តពង្រឹងសមត្ថភាព និងពង្រីកលទ្ធភាពស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីបំផ្លាញអង្គការចាត់តាំង ឧក្រិដ្ឋជនគ្រឿងញៀន ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ តំបន់ អនុតំបន់ ពិសេសសហការឲ្យបានជិតស្និទ្ធជាមួយប្រទេសជិតខាង។ បន្តពង្រឹងឆន្ទៈ គុណធម៌ស្មោះត្រង់នឹងវិជ្ជាជីវៈ ដើម្បីធានាថាមន្រ្តីអនុវត្តច្បាប់ពិតជាមិនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

*ទី៦៖ ស្ថាប័ន និងអង្គភាពអនុវត្តច្បាប់គ្រឿងញៀននៅទូទាំងប្រទេស ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មផុលផុស នូវសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម ការនាំចូលផលិតផលស៊ីហ្សា (SHISA) និងបារីអេឡិកត្រូនិក(E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ទី៧. ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងចាត់វិធានការជំនាញឲ្យបានតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ការចរាចរ ដឹកជញ្ជូនសារធាតុគីមីផ្សំចូលមកក្នុងប្រទេស ពិសេសតាមច្រកផ្លូវសមុទ្រ រួមទាំងការចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរសារធាតុគីមីផ្សំដោយខុសច្បាប់ និងឈានទៅបង្ក្រាបឲ្យមានប្រសិទ្ធភាព ក្នុងករណីមានការលួចបង្វែរសារធាតុគីមីផ្សំយកទៅផលិតគ្រឿងញៀនខុសច្បាប់

ទី៨. អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រៅពីតួនាទីភារកិច្ចដែលមានស្រាប់ ដូចមានក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់អគ្គលេខាធិការដ្ឋាន ត្រូវធ្វើការតាមដាន និងវាយតម្លៃការអនុវត្តផែនការសកម្មរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងសហការជាមួយក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ពិនិត្យឡើងវិញ និងធ្វើការកែសម្រួលបើចាំបាច់ នូវរាល់បទដ្ឋានគតិយុត្ត រួមមានដូចជា៖ ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច និងឯកសារគោលផ្សេងៗទៀត ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពគ្រប់ជ្រុងជ្រោយ អាចអនុវត្តទៅបានរលូន និងមានប្រសិទ្ធភាពព្រមទាំងពិនិត្យឡើងវិញអំពីទំហំការងារឲ្យបានច្បាស់លាស់ទៅតាមវិស័យនីមួយៗដើម្បីរៀបចំ និងកំណត់ឲ្យមានការទទួលខុសត្រូវច្បាស់លាស់។ ចំណុចនេះ ក៏អាចពាក់ព័ន្ធដល់ការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធរបស់ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដើម្បីធ្វើយ៉ាងណាឲ្យមានលក្ខណៈសមស្របត្រូវសភាពការណ៍ សមជាសេនាធិការឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល តាមដាន និងវាយតម្លៃ។

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសម្របសម្រួលជាសេនាធិការក្នុងការអនុវត្ត និងដឹកនាំការងារពហុវិស័យសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវដឹកនាំសម្របសម្រួល ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ ស គ្មានគ្រឿងញៀន ឲ្យដំណើរការដោយរលូន និងមានប្រសិទ្ធភាព ដោយផ្សាភ្ជាប់ជាមួយការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ទី៩. គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក្រៅពីតួនាទី ភារកិច្ចដែលមានស្រាប់ដូចមានកំណត់ក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ត្រូវម្ចាស់ការ ដឹកនាំ សម្របសម្រួល និងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងដែនដីរបស់ខ្លួនស្របទៅនឹងការធ្វើវិមជ្ឈការធនធានមនុស្ស និងថវិកា

ទី១០. ក្រសួងយុត្តិធម៌ និងគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាពដោយសហការជាមួយសាលាដំបូងរាជធានី ខេត្ត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ មធ្យោបាយ និងសម្ភារៈដែលជាកម្មវត្ថុនៃការចាប់យក និងរឹបអូសក្នុងបទល្មើសគ្រឿងញៀន ដើម្បីចាត់ចែង ឬលក់ឡាយឡុង យកថវិកាដាក់ចូលក្នុងមូលនិធិរបស់អាជ្ញាធរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ទី១១. ត្រូវបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងជាតិ ក៏ដូចជាមួយបណ្តាប្រទេសជាប់ព្រំដែន បណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍ ដោយខិតខំបង្កើនសកម្មភាព នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របតាមច្បាប់ និងកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នាកន្លងមក

ទី១២. បន្តអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឲ្យបានសកម្មផុលផុសព្រមៗ គ្នាដូចជាប្រព័ន្ធតួអង្គតែមួយ ៕

អត្ថបទដែលជាប់ទាក់ទង