ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យការដ្ឋានគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)នៅក្រុងសៀមរាប
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យការដ្ឋានគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)នៅក្រុងសៀមរាប។
គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)នៅក្រុងសៀមរាប គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បង្កើនចំនួនការតភ្ជាប់បណ្តាញលូខ្នែង និងលូខ្នែងរង ក្នុងតំបន់គោលដៅចំនួន០៤សង្កាត់ ក្នុងក្រុងសៀមរាប កែលម្អស្ថានីយបូមទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។
គួរបញ្ជាក់ថា គម្រោងនេះ បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ក្នុងទំហំថវិកាសរុប ២៥,៥លានដុល្លារអាមេរិក រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១លានដុល្លារអាមេរិកផងដែរ ៕