ឯកឧត្តម វុី សំណាង អញ្ជើញទស្សនកិច្ចកសិដ្ឋាន ចិញ្ចឹមសត្វគោយកទឹកដោះ «គីរីសួគ៌» ក្នុងខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំសហការី មន្ទីរជំនាញ និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ អញ្ជើញទស្សនកិច្ចកសិដ្ឋាន គីរីសួគ៌ (កសិដ្ឋានចិញ្ចឹមសត្វគោយកទឹកដោះប្រភេទ Holstein Heife នាំមកពីប្រទេសអូស្ត្រាលី) ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្ដឹងស្រុកបាទី ខេត្តតាកែវ ។
ក្នុងដំណើរទស្សនកិច្ចនោះដែរ ឯកឧត្តម វ៉ី សំណាង បានបញ្ជក់ថា «ខ្ញុំពិតជាមានការកោតសរសើរចំពោះម្ចាស់កសិដ្ឋាន និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការតស៊ូបង្កើតកសិដ្ឋាននេះឡើង “ខ្មែរ ធ្វើបាន”» ៕