សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងពិធីលៀងសាយភោជអាស៊ាន-ចិន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងពិធីលៀងសាយភោជអាស៊ាន-ចិន ដែលរៀបចំទ្បើងដោយឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយភាពស្និទ្ធស្នាល និងភារតភាពបំផុត ៕