**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តល់អនុសាសន៍ អាទិភាព ៣ចំនុច ដល់មន្ត្រីក្រោមឱវាទ ដើម្បីពង្រឹងសក្តានុពលបរិស្ថានខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងនូវការកោតសសើរដល់មន្ត្រីបម្រើការងារនៅមន្ទីរបរិស្ថាន ក៏ដូចជាប្រជាសហគមន៍ដែលកន្លងមកនេះ បានបំពេញតួនាទីបានយ៉ាងល្អ ក្នុងរយៈកាលកន្លងមកនេះ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់បន្តអនុវត្តអាទិភាពការងារ ៣ចម្បងៗរួមមាន៖

១. ការគ្រប់គ្រងប្លាស្ទិក ចូលរួមចំណែកថែរក្សាបរិស្ថាន នៅតាមបណ្តាសាលារៀន តំបន់រមណីយដ្ឋាន និងទីសារណៈសំខាន់មួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង។

២. ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងប្រែក្លាយតំបន់ទេសចរណ៍នៅក្នុងខេត្តឲ្យទៅជារបៀងទេសចរណ៍កាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកាន់តំបន់រមណីយដ្ឋាននៅក្នុងខេត្តកាន់តែច្រើន និងមានភាពប្រទាក់ក្រឡាគ្នាទៅវីញទៅមក។

៣. កត្តាផ្សពផ្សាយនូវសក្តានុបរិស្ថានទៅលើឆាកអន្តរជាតិនូវសមិទ្ធផលទាំងឡាយ តាមរយៈអ្នកចូលរួម ដែលនឹងប្រែក្លាយពីអ្នកចូលរួមទៅជាអ្នកដឹកនាំលើវិស័យបរិស្ថាន ដើម្បីបង្ហាញអន្តរជាតិអំពីស្នាដៃ និងសមិទ្ធិផលដែលយើងបានធ្វើកន្លងមក ជួយឲ្យយើងអាចរកចំណូលបាន តាមរយៈ ប្រទេសដែលមានអព្យាក្រឹត្យកាបោននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ជកោណរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ។

ជាមួយគ្នានេះ ការដាំដុះ និងស្តារព្រៃឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យមន្ទីរបរិស្ថានត្រូវរៀបចំថ្នាលបណ្តុះកូនឈើ និងបណ្តុះកូនឈើឱ្យបាន ១ឆ្នាំ ១០ម៉ឺនដើម សម្រាប់ចែកជូនដល់សាធារណៈជន។ ការអនុវត្តបែបនេះ គឺជាភាពវៃឆ្លាតក្នុងការបំពេញការងារខណៈមន្ទីរយើងមានគ្នាតិច ហើយចង់សម្រេចបានលទ្ធផលធំ និងលឿនរហ័ស គឺត្រូវជំរុញឱ្យប្រជាពលរដ្ឋជួយ និងសហការជាមួយមន្ទីរ ទើបការងារទទួលបានលទ្ធផលល្អ ហើយជាការចាំបាច់ណាស់ ដែលមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវធ្វើការដោយមានការទទួលខុសត្រូវ មានការតាមដានការងារជាប្រចាំ និងធ្វើការដោយប្រាកដនិយម ដើម្បីរួមគ្នាសម្រេចបាននូវជោគជ័យរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកថែរក្សានូវបរិស្ថាននៅក្នុងតំបន់ ៕

អត្ថបទដែលជាប់ទាក់ទង