ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តព្រៃវែង តាកែវ កោះកុង ពោធិ៍សាត់ ពីថ្ងៃទី១៨ – ២២ ខែកញ្ញា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រៃវែង តាកែវ កោះកុង ពោធិ៍សាត់ ពីថ្ងៃទី១៨ – ២២ ខែកញ្ញា ឆ្នាំ ២០២៣។
ក្រសួងបានបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
សម្រាប់ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ | ០១០ ៣៣៤ ៣៤៦ ៕