ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅវត្តព្រះឥន្រ្ទសាមគ្គីធម៌
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងសហការី មន្រ្តីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និង គណៈអភិបាលក្រុង ស្រុក ទូទាំងខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅវត្តព្រះឥន្រ្ទសាមគ្គីធម៌ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បុណ្យផ្កាប្រាក់មហាសាមគ្គី ក្នុងគោលបំណងដើម្បីរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់ធនធានមនុស្ស និងព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនា ឲ្យរីកចម្រើនឡើងក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមដំបូលសន្តិភាព ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ៕