**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រុស្ស៊ី ឱ្យលោក គីម ជុងអ៊ុន ពិនិត្យមើលយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ខ្លួន

រុស្សុី៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យយន្តហោះចម្បាំង ទស្សនាអាកាសយានដ្ឋាន និងទស្សនានាវាចម្បាំងរបស់កងនាវាចរប៉ាស៊ីហ្វិកកាលពីថ្ងៃសៅរ៍ ខណៈដែលការឈប់ចុងក្រោយក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីបាននាំលោកទៅកាន់ទីក្រុង Vladivostok។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅអាកាសយានដ្ឋាន Knevichi ក្នុងទីក្រុង Vladivostok មុនពេលអ្នកទាំងពីរត្រូវបានអមដំណើរដោយមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីឧត្តមនាវីឯក Nikolai Evmenov ក្នុងដំណើរទស្សនកិច្ចទៅកាន់នាវាចម្បាំងរបស់កងនាវាចរប៉ាស៊ីហ្វិក Marshal Shaposhnikov។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក គីម ជុងអ៊ុន ត្រូវបានស្វាគមន៍ដោយលោក Sergei Shoigu នៅពេលមកដល់ ហើយអ្នកទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា រវាងកងកម្លាំងប្រដាប់អាវុធ និងក្នុងវិស័យការពារជាតិ និងសន្តិសុខរបស់ពួកគេ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងតាមរយៈ Telegram ថា មេដឹកនាំកូរ៉េខាងជើងក៏ត្រូវបានបង្ហាញមជ្ឈមណ្ឌលបញ្ជាកណ្តាលរបស់កប៉ាល់ និងប្រព័ន្ធគ្រប់គ្រងអាវុធមីស៊ីលដ៏ទំនើបរបស់ខ្លួនផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា ឧត្តមនាវីឯក Nikolai Evmenov បានពិភាក្សាជាមួយលោក គីម ជុងអ៊ុន អំពីការពង្រីកសមត្ថភាពនៃប្រព័ន្ធគ្រប់គ្រងថ្មី ដែលអនុញ្ញាតឱ្យកាំជ្រួចធ្វើដំណើរតាមសមុទ្រ Kalibr ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងគោលដៅសមុទ្រ និងឆ្នេរសមុទ្រនៅចម្ងាយជាង ១,៥០០ គីឡូម៉ែត្រពីនាវា។

ការចុះចតនៅទីក្រុង Vladivostok គឺជាដំណើរចុងក្រោយបង្អស់របស់លោក គីម ជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងតំបន់ចុងបូព៌ារបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីរុស្សុី លោក Vladimir Putin កាលពីដើមសប្តាហ៍នេះ ដែលមេដឹកនាំកូរ៉េខាងជើងបានបង្ហាញខ្លួនដើម្បីគាំទ្រសង្គ្រាមរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។

កិច្ចប្រជុំនេះបាននាំឱ្យមានការរំពឹងទុកជុំវិញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការយោធាមួយចំនួនរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។

ប្រភព៖ CNN

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

អត្ថបទដែលជាប់ទាក់ទង