ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសាររំលែកទុក្ខ ជូន ឯកឧត្តមសន្តិបណ្ឌិត សុខ ផល
ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្តាយបង្កើត ជាទីគោរពស្រលាញ់បំផុត៕