សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភការព្យាបាលអ៊ំប្រុស ដួង រស្មី ជានាយទាហាននៅកងឯកភាពសិល្បៈយោធាភិរម្យ មានជំងឺឫសដូងបាត និងដំបៅក្រសាលគូទរុំារ៉ៃ
ភ្នំពេញ៖ អ៊ំប្រុស ដួង រស្មី អាយុ ៥៧ឆ្នាំ រស់នៅឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជានាយទាហាននៅកងឯកភាពសិល្បៈយោធាភិរម្យ ។ គាត់មានជំងឺឫសដូងបាត និងដំបៅក្រសាលគូទរុំារ៉ៃជាយូរមក ហើយ។
ដោយសារខ្វះលទ្ធភាពក្នុងការព្យាបាល អ៊ំប្រុសបានស្នើសុំក្តីសណ្តោសពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យជួយព្យាបាលជំងឺគាត់ដោយក្តីគោរពបំផុត។
សម្ដេចធិបតី ក៏បានទទួលយកសំណូមពរ របស់អ៊ំប្រុស ប្រកបដោយក្តីអាណិតអាសូរ និងទឹកចិត្តសប្បុរសដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានចាត់ឱ្យក្រុមគ្រូពេទ្យ TYDA រៀបចំព្យាបាលជូន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។
បច្ចុប្បន្នក្រោយពីការវះកាត់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយជោគជ័យរួចមក ស្ថានភាពជំងឺរបស់អ៊ំប្រុសបានធូរស្រាលច្រើន និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក ត្រូវឧបត្ថម្ភទំនុកបម្រុងទាំងស្រុង ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕