**សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែផ្ដល់អាទិភាពដល់វិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ**នាយករដ្ឋមន្ត្រី បញ្ជាឱ្យអាជ្ញាធរត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឱ្យបានផុសផុល ដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុក**ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេកលោកទទួលមរណៈភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាសេចក្តីព្រាង“សេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ**ប្រតិបត្តិការមួយយប់ ក្នុងស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេីង៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ និងដាវកែច្នៃ**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភំ្នពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយលទ្ធផល នៃកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម សនិ្តបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរទទួលផែនទាំងអស់ និងលោកនាយការិយាល័យទាំង១១។

បន្ទាប់ពីបានស្តាប់នូវបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួនរបស់លោកនាយការិយាល័យទាំង១១ និងមតិកែសម្រួលឡើងវិញ ដើម្បីឲ្យការចុះត្រួតពិនិត្យការងារសវនកម្ម របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សម្រាប់ឆ្នាំថ្មីមានភាពល្អប្រសើរឡើងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំឲ្យការិយាល័យនីមួយៗ ត្រូវពិនិត្យឡើងវិញនូវតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តឲ្យបានត្រឹមត្រូវ, ធ្វើការត្រួតពិនិត្យការិយាល័យទំនាក់ទំនងតាមច្រកព្រំដែន (BLO) ពិសេសមន្ត្រីប្រចាំការ, ត្រូវពិនិត្យឡើងវិញលើការវាយតម្លៃ លើកសរសើរដល់មន្ត្រីដែលសកម្មការងារ និងត្រូវដាក់វិន័យយ៉ាងតឹងរឹងដល់មន្ត្រីដែលបានប្រព្រឹត្តិល្មើសវិន័យកងកម្លាំង។

ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន តាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានលើកយកគោលដៅការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ដ រួមមាន៖

១៖ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ ក្នុងនោះត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ពិសេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងរៀបចំការអប់រំណែនាំបន្ថែមផ្សេងៗ ឲ្យកាន់តែផុលផុសដោយបូករួមទាំងការនិពន្ធចម្រៀង តែងកំណាព្យ វិញ្ញាសារសម្រាប់សិស្សប្រឡង ហើយបាញ់ឆ្ពោះត្រង់ទៅកាន់យុវជន និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។

២៖ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឲ្យបានច្បាស់លាស់។ យន្ដការទាំងនោះត្រូវធ្វើឡើងឲ្យសកម្ម ហើយមាននិរន្ដរភាព ក្នុងនោះអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង អង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធទៅនឹងការប្រើប្រាស់សារធាតុគីមីផ្សំដូចជា ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម, ក្រសួងឧស្សាហកម្មជាដើម។

៣៖ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនមកប្រទេសកម្ពុជា ក្នុងនោះទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

៤៖ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនក្នុងប្រទេស ដោយត្រូវប្រើប្រាស់យន្ដការដែលបង្កើតឡើងពាក់ព័ន្ធការគ្រប់គ្រងសារធាតុគីមីផ្សំ និងត្រូវត្រួតពិនិត្យតំបន់ដែលមានហានិភ័យ ដោយពួកឧក្រិដ្ឋជនលួចប្រើប្រាស់កន្លែងនោះលួចលាក់កែច្នៃផលិតគ្រឿងញៀន។ ឧទាហរណ៍ ៖ តំបន់ព្រៃ តំបន់ឃ្លាំងស្ដុកទំនិញ និងតំបន់ដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ជាដើម។

៥៖ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋានដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។

ជាមួយគ្នានោះ ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដាក់ទិសដៅបន្តចំនួន៥ចំណុច៖

១-បន្តរួបរួមគ្នាជាធ្លុងមួយ ដោយឯកភាពរួមគ្នាដើម្បីអនុវត្តការងារតាមថានានុក្រម

២-បន្តការកែទម្រង់ កសាងធនធានមនុស្ស យកចិត្តទុកដាក់សុខមាលភាពកងកម្លាំង(កន្លែងណាមិនទាន់ល្អត្រូវមានការកំណែទម្រង់)

៣-បន្តត្រួតពិនិត្យ និងគ្រប់គ្រងឲ្យបានជាក់លាក់ ទាំងបរិមាណ និងប្រសិទ្ធភាពការងារ (ត្រូវការប្រមូលកម្លាំង ពេលណាត្រូវបានភ្លាម)។

៤-បន្តពង្រឹងវិន័យកងកម្លាំង រក្សាសេចក្តីថ្លៃថ្នូរ ពង្រឹងវិន័យ ហ្វឹកហាត់ជំនាញកងកម្លាំង

៥-ពង្រឹងប្រសិទ្ធភាពការងារ និងរបៀបរបបការងារ ធ្វើការលើកទឹកចិត្តកងកម្លាំងដែលមានស្នាដៃល្អ ត្រូវមានលិខិតសរសើរ ដល់កងកម្លាំងដែលបានអនុវត្តការងារខ្ជាប់ខ្ជួន សកម្មការងារ និងមានស្នាដៃ តែត្រូវមានការដាក់វិន័យអ្នកមិនមកធ្វើការ ឬបានធ្វើល្មើសវិន័យ ៕

អត្ថបទដែលជាប់ទាក់ទង