សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់បងប្អូននៅខេត្តតាកែវ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន
ភ្នំពេញ៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអរគុណដល់បងប្អូនដែលរស់នៅខេត្តតាកែវ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសដែល សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានន័យថាជាការជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ៕