នាយករដ្ឋមន្ត្រីកម្ពុជា៖ បុព្វហេតុរបស់គណបក្សប្រជាជន គឺ បម្រើជាតិ និងប្រជាជន
ភ្នំពេញ៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា គឺ បម្រើជាតិ និងប្រជាជន។
មានប្រសាសន៍ក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានន័យថាជាការជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ៕