នាយករដ្ឋមន្ត្រីកម្ពុជា៖ ធ្វើអ្វីក៏ដោយ គឺត្រូវគិតអំពីផលប្រយោជន៍ជាតិជាធំ
ភ្នំពេញ៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ធ្វើអ្វីក៏ដោយ គឺត្រូវគិតអំពីផលប្រយោជន៍ជាតិជាធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
មានប្រសាសន៍ក្នុងឱកាសដែល សម្តេចធិបតី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា មិនមែនមានតែកម្ពុជានោះទេ ដែលធ្វើពាណិជ្ជកម្មជាមួយចិន គឺមានប្រទេសច្រើនណាស់ធ្វើពាណិជ្ជកម្មជាមួយចិន ៕