**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

អភិបាលខេត្តកំពង់ចាម ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៩៣៧បណ្ណ នៅឃុំខ្ចៅ ស្រុកកងមាស

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអង្គភាពមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទិ្ធ កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទិ្ធកាន់កាប់អចលនវត្ថុ នៅភូមិស្វាយពាន់ទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន ៩៣៧ បណ្ណ។

ក្នុង ឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ បានសម្រេចលទ្ធផល ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីចំនួន ៩៣៧ ក្បាលដី ស្មើនឹង ៤៤៣ ម្ចាស់កម្មសិទិ្ធករ នៅក្នុងភូមិស្វាយពាន់ទី១ ឃុំខ្ចៅ ស្រុកកងមាស។ ផ្អែកលើលទ្ធផលនេះ លោកសម្តែងនូវការកោតសសើរ ដល់ក្រុមការងារចុះបញ្ជីដីធ្លី និងស្ថាប័ន-អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចកិច្ចការនេះដោយស្មារតីទទួលខុសត្រូវ និងតម្លាភាព។

ឯកឧត្តម អភិបាលខេត្ត បានយកឱកាសនោះ គូសបញ្ជាក់ថា ក្បាលដីដែលបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទិ្ធនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់បណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើម ទុនមកប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មផ្សេងៗក្នុងការកែលម្អជីវភាពរស់នៅ។ ដូច្នេះ ការចុះបញ្ជីដីធ្លីគឺជាការពង្រឹង សុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដី ឲ្យអស់សក្តានុពល ហើយកត្តានេះពិតជានឹងកាត់ បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយ នៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៀតថា បណ្ណកម្មសិទិ្ធដែលទទួលនៅថ្ងៃនេះ គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងទ្រព្យ ជាឯកសារតំណាងសិទិ្ធ នៃកម្មសិទិ្ធដែលជាសិទិ្ធផ្តាច់មុខរបស់កម្មសិទិ្ធករ លើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅកូនចៅ ដោយអនុលោមតាមការកំណត់នៃច្បាប់ អាស្រ័យហេតុនេះ សុំរក្សាបណ្ណកម្មសិទិ្ធនេះបានល្អបំផុត៕

អត្ថបទដែលជាប់ទាក់ទង