រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដឹកនាំប្រតិភូកម្ពុជា ត្រឡប់មកកម្ពុជាវិញហើយ ក្រោយទទួលបានជោគជ័យក្នុងការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញត្រឡប់មកពីអារ៉ាប៊ីសាអូឌីត មកដល់មាតុភូមិកម្ពុជាវិញ ក្រោយទទួលបានជោគជ័យក្នុងការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ពិធីនេះក៏បានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត នៅច្រក VIP ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕