ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញគោរពវិញ្ញាណក្ខន្ធសាស្រ្តាចារ្យ ត្រឹង លីម សាស្រ្តាចារ្យជំនាញអរិយធម៌ខ្មែរ
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នាយប់ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសាស្រ្តាចារ្យ ត្រឹង លីម សាស្រ្តាចារ្យជំនាញអរិយធម៌ខ្មែរ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ដែលបានទទួលមរណៈភាពនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៣:១៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ៕