ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិកនៃប.ស.ស. ធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិកនៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ និងសាខា ប.ស.ស. ខេត្តខណ្ឌទូទាំងប្រទេស៕