លោកវរសេនីយ៍ទោ ទេព រដ្ឋា ចុះបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាពអធិការស្រុកព្រះនេត្រព្រះ ផ្នែកជំនាញ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារចក្រី និងតាមបណ្តារធនាគារផ្សេងៗ ក្នុងស្រុកព្រះនេត្រព្រះ
ភ្នំពេញ៖ យោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកងកម្លាំងចុះជួបសំណេះសំណាល និងបិទផ្សាយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង របស់អង្គភាពអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ផ្នែកជំនាញ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ក្នុងផ្សារចក្រី និងតាមបណ្តារធនាគារផ្សេងៗ ក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ។
គោលបំណងនៃការចុះបិទផ្សាយលេខទំនាក់ទំនង របស់អង្គភាពស្នងការដ្ឋាន ការិយាល័យជំនាញ និងលេខទំនាក់ទំនងរបស់អង្គភាពអធិការដ្ឋាននគរបាលក្រុងស្រុក នេះធ្វើឡើងដើម្បីជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារ សូមរាយការណ៍តាមលេខទំនាក់ទំនងដែលបានបិទផ្សាយ ឱ្យទាន់ពេលវេលា ដើម្បីមានភាពងាយស្រួល សម្រាប់នគរបាលយើងខ្ញុំ បង្ការ បង្រ្កាប ទប់ស្តាប់ រាល់បទល្មើសកើតឡើងជាយថាហេតុទាន់ពេលវេលា ៕