**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្នើដល់ភាគីកាណាដា ផ្តល់នូវវគ្គហ្វឹកហ្វឺន ដល់យោធិននារី ទៅលើជំនាញបោសសំអាតមីន សេនាធិការ និងសង្កេតការណ៍

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសាវនាការ និងពិភាក្សាការងារជាមួយ វរសេនីយ៍ទោ Paul Payne អនុព័ន្ធយោធាកាណាដាប្រចាំកម្ពុជា-វៀតណាម-ចិន នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់លោកវរសេនីយ៍ទោ ជាពិសេសក្នុងការសិក្សាស្វែងយល់បន្ថែមពីចូលរួមប្រតិបត្តិការសន្តិភាព អ.ស.ប. របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា កម្ពុជា តែងតែលើកទឹកចិត្ត និងបញ្ជូនកងកម្លាំងជានារីចូលរួមបេសកកម្មរក្សាសន្តិភាព ដោយទទួលបានលំដាប់លេខរៀងទី ១០ លើ ១២៣ប្រទេសបរិច្ចាគកងកម្លាំង និងលេខ១ ក្នុងអាស៊ាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា កងកម្លាំងនារី ពោរពេញទៅភាពទន់ភ្លន់ តែមោះមុត មានការប្រុងប្រយ័ត្នខ្ពស់ និងតែងដោះស្រាយបានរាល់បញ្ហា ក្នុងតំបន់បេសកកម្ម។

ត្រង់ចំណុចនេះ វរសេនីយ៍ទោ Paul Payne បានកោតសរសើរយ៉ាងខ្លាំងដល់កងកម្លាំងនារីកម្ពុជា និងបានលើកឡើងថា កម្ពុជា ជាប្រទេសមានប្រវត្តិយូរអង្វែងមកហើយក្នុងប្រតិបត្តិការរក្សាសន្តិភាព ។

លោកវរសេនីយ៍ទោ ក៏បានទទួលការចែករំលែកបទពិសោធន៍របស់កងកម្លាំងនារីកម្ពុជាពីររូប ក្នុងកិច្ចពិភាក្សានេះផងដែរ។ ជាមួយគ្នានោះ លោកវរសេនីយ៍ទោ ក៏ចង់មានវត្តមានចូលរួមក្នុងសកម្មភាពច្រើន របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមទាំងគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អង្គការសហប្រជាជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំ២០២៣នេះ និងគម្រោងត្រីភាគី កម្ពុជា-ជប៉ុន-អង្គការសហប្រជាជាតិ នាឆ្នាំ២០២៤ ឬ ដើមឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា នឹងកាន់តែរឹងមាំល្អទៅមុខបន្តទៀត។ ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើដល់ភាគីកាណាដា ផ្តល់នូវវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល ដល់យោធិននារី ទៅលើជំនាញបោសសំអាតមីន សេនាធិការ និងសង្កេតការណ៍ រួមទាំងផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផងដែរ។ លោកវរសេនីយ៍ទោ ទទួលយកសំណើរដោយក្តីរីករាយ និងមានឆន្ទៈក្នុងការបង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើន ជាពិសេសរៀបចំឱ្យមានវគ្គហ្វឹកហ្វឺន ជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង