ក្រសួងវប្បធម៌ រៀបចំពិធីសែនក្រុងពាលីតាមប្រពៃណីសាសនាសុំសេចក្តីសុខចម្រុងចម្រើន ដើម្បីរៀបចំពិធីអបអរសាទរការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាលោកជំទាវ ដាំ ដារ៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលីតាមប្រពៃណីសាសនាសុំសេចក្តីសុខចម្រុងចម្រើន ដើម្បីរៀបចំពិធីអបអរសាទរការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះ មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ មន្រ្តីរាជការ សិល្បករ សិល្បការិនី ក្នុងនិងក្រៅប្រព័ន្ធជាច្រើនរូប។
ព្រឹត្តិការណ៍អបអរសាទរការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុរវជនសសយក និងប្រជាពលរដ្ឋ សរុបប្រមាណ ៩០០០នាក់៕