ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងការបរទេស អបអរសាទរ ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងឱកាសដែលរមណីយដ្ឋានប្រាសាទកោះកេររបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕