សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រាប់ប្រតិភូកីឡាករអត្តពលិកកម្ពុជា ត្រូវមានភាពជឿជាក់លើខ្លួនឯង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់ប្រតិភូកីឡាករអត្តពលិកកម្ពុជាដែលនឹងទៅចូលរួមការប្រកួតកីឡាអាស៉ី (Asian Games) លើកទី១៩ នៅទីក្រុងហង់ចូវ (Hangzhou) ប្រទេសចិន ខាងមុខ ត្រូវភាពជឿជាក់លើខ្លួនឯង នឹងក្លាយទៅជាថាមពលដណ្តើមជោគជ័យ ក្នុងការប្រកួតខាងមុខនេះ និងការប្រកួតផ្សេងៗទៀត។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងទៅចូលរួមការប្រកួតកីឡាអាស៉ី (Asian Games) លើកទី១៩ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែកញ្ញានេះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តនិងជូនពរកីឡាករអត្តពលិកកម្ពុជា ឱ្យទទួលបានជោគជ័យលើការប្រកួត កីឡាអាស៉ី (Asian Games) លើកទី១៩នៅទីក្រុងហង់ចូវ ខាងមុខនេះផងដែរ៕